ចែកកញ្ចប់អាហារដល់ពលរដ្ឋក្នុងខែរ៉ម៉ាឌន ចំនួន ៤០០គ្រួសារ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ អង្គការយូមេនីធីហ្វើសកម្ពុជា បានចែកកញ្ចប់អាហារខែរ៉ម៉ាឌន ដល់ពលរដ្ឋចំនួន៦៧គ្រួសារ នៅខេត្តត្បូងឃ្មុំ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមានដូចជា អង្ករ ទឹកដោះគោ ប្រេងឆា មី ស្ករស ត្រីខ ផ្លែល្មើ។ នៅក្នុងសកម្មភាពចែក អាជ្ញាធរមូលដ្ឋាន ពួកគាត់៏បានចូលរួមចែកផងដែរ។ កញ្ចប់អាហារដែលបានចែកជូនពលរដ្ឋនៅក្នុងខែរ៉ម៉ាឌនដ៏ពិសិដ្ឋនេះ ជាជំនួយពីសប្បុរសជននៃប្រទេសអាល់ឡឺម៉ង់។

Read more

ចែកអំណោយជាកញ្ចប់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ភៀសសឹក នៅខេត្តស្ទឹងត្រែង

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារ អង្គការយូមេនីហ្វើសកម្ពុជា បានចុះចែកកញ្ចប់អាហារ ដល់ពលរដ្ឋភៀសសឹកនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សកម្មភាពចុះចែកនេះ មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន។ ពលរដ្ឋចំនួន ៦៧ គ្រួសារបានទទួលកញ្ចប់អាហារនេះ។   ជំនួយនេះបានមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។

Read more

ចែកអំណោយជាស្បៀងអាហារដល់ពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ

ក្រុមការងារស្ម័គ្រចិត្ត អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយលោកអភិបាលរងស្រុកសំរោង អាជ្ញាធរ ភូមិ ឃុំ បានចុះចែកកញ្ចប់ស្បៀងអាហារ ដល់ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរំចុងកាល ខេត្តឧត្តរមានជ័យផង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមាន អង្ករ ទឹកស៊ីអ៉ីវ មី និងថវិកា។ជំនួយដែលបានចែកជូននោះ បានមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។

Read more

ចំនួន 1512 គ្រួសារ បានទទួលសាច់គោគួពានពី អង្គការយូមេនីធីហ្វើសកម្ពុជា ឆ្នាំ2025

អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គួរពានដល់ប្រជាពលរដ្ឋចំនួន១,៥១២គ្រួសារ ស្មើនឹង៦,៣១៦នាក់។ សកម្មភាពចែកសាច់គោគួរពាននេះធ្វើឡើងនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នានៃអង្គការយូមេនីធីហ្វើសកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការរៀបចំសកម្មវិធីនេះឡើង ដោយទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននៃប្រទេសអាល់លឺម៉ង់ ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ សូមទ្រង់មេត្តាប្រទាននូវពរជ័យ ពើរកាត់(សេចក្តីរីកចម្រើន) រ៉ោះម៉ាត់(ការអាណិតអាស៊ូ) និងអាហ្វីយ៉ាត់(សុខភាពល្អ)

Read more

កម្មវិធីអប់រំ និងផ្សព្វផ្សាយសុខភាព នៅក្នុងសហគមន៍

កម្មវិធីអប់រំ និងផ្សព្វផ្សាយសុខភាព នៅមូលដ្ឋានសហគមន៍។

Read more