កម្មវិធីឧបត្ថម្ភគ្រួសាររងគ្រោះខ្យល់កន្រ្ទាក់

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារ អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកតំបែរ និងលោកអភិបាលនៃគណអភិបាលស្រុកតំបែរ បាននាំនូវអំណោយចែកជូនដល់គ្រួសារដែលបានជួបនូវការលំបាក រងគ្រោះដោយសារគ្រោះធម្មជាតិចំនួន១០៥គ្រួសារ មកពីភូមិស្រែប្រាំង ភូមិបុស្សស្នោរ និងភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋចំនួន១០៥ គ្រួសារនោះ រួមមាន អង្ករចំនួន៥០គីឡូក្រាម,មីចំនួន០១កែស (៥០កញ្ចប់), ត្រីខកំប៉ុងចំនួន០១ យួរ និងប្រេងឆាចំនួន ០២លីត្រ។
អំណោយនេះជាជំនួយមនុស្សធម៌ពីសប្បុរសជននៃប្រទេសអាឡឺម៉ង់។
  

Leave a Reply

Your email address will not be published. Required fields are marked *