កម្មវិធីឧបត្ថម្ភគ្រួសាររងគ្រោះខ្យល់កន្រ្ទាក់

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន មានលោកប្រធានរដ្ឋបាលស្រុកកំពង់ត្រឡាច លោកមេឃុំឈូកស លោកមេភូមិ បាននាំនូវអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលបានជួបការលំបាក និងទទួលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន១២៩គ្រួសារ មកពីភូមិអណ្តូងត្រមូង ភូមិត្រពាំងខ្ទុំ ភូមិត្រពាំងជ្រៅ និងភូមិខ្នាយកកោះថ្មី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋចំនួន១២៩ គ្រួសារនោះ រួមមាន អង្ករចំនួន៥០គីឡូក្រាម,មីចំនួន០១កែស(៥០កញ្ចប់),ត្រីខកំប៉ុងចំនួន០១យួរ និងប្រេងឆាចំនួន០១ដប។

អំណោយនេះជាជំនួយមនុស្សធម៌ពីសប្បុរសជននៃប្រទេសអាឡឺម៉ង់។

Leave a Reply

Your email address will not be published. Required fields are marked *