ថ្នាក់បង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃ
គម្រោងចំណេះដឹងសម្រាប់ជីវិត ជាគម្រោងមួយក្នុងចំណោមគម្រោងធំៗដែលត្រូវបានអនុវត្តន៍អស់រយៈពេលជាង២៧ឆ្នាំ របស់អង្គការយូមេនីធីហ្វើស។
នៅក្នុងឆ្នាំ២០២១ ក្រោយពីបានចុះបញ្ជីជាផ្លូវការនាឆ្នាំ២០២០ អង្គការយូមេនីធីហ្វើសកម្ពុជា បានដំណើរការមជ្ឈមណ្ឌលភាសាអង់គ្លេសទាំង២របស់ខ្លួនដែលមាននៅខេត្តកំពត និងខេត្តកំពង់ឆ្នាំង។ មានក្មេងៗនៅក្នុងប្រទេសជាច្រើនទទួលបានការ អប់រំនៅមានកម្រិតនៅឡើយ ហើយនឹងតែងតែមិនត្រូវបានបញ្ចប់នូវការនូវការសិក្សារបស់ពូកគេ។ ជាការប៉ានស្មានក្មេងៗប្រមាណជា ៧៥ លាននាក់ដែលមិនបានទទួលការសិក្សាបើយោងតាមរបាយការណ៍អង្គការយូនីស្កូ។ អង្គការ យូមេនីធី ហ្វើស បានសាងសង់សាលារៀន និងផ្តល់ការអប់រំដោយមិនគិតពីយេនឌ័រនោះឡើយ ផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវ និងផ្តល់ជំនួយឧបត្ថម្ភធននៃការសិក្សា។
ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញដល់កុមារ៉ា និងកុមារីនៅថ្នាក់មូលដ្ឋាន ក្នុងន័យចូលរួមកសាងធនធានមនុស្សឱ្យក្លាយជាបុគ្គលពេលលេញដែលប្រកដដោយចំណេះដឹង សីលធម៌ និងជំនាញច្បាស់លាស់ក្នុងការបំពេញការងារ និងប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់នា។ ដើម្បីពង្រឹងដល់កុមារ៉ា និងកុមារីក្នុងការទទួលបានការអប់រំ និងរួមចំណែកផ្តល់បានជាផលប្រយោជន៍ពីការអប់រំសម្រាប់ពួកគេនាពេលអនាគត។ តាមរយៈការធ្វើការកែលម្អ និងបំពាក់សម្ភារ និងសេវាកម្មគ្រូបង្រៀនភាសាអង់គ្លេសមកដល់២០២២ មជ្ឈមណ្ឌលភាសាអង់គ្លេសបានចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចំនួន១១៥នាក់ ដែលពួកគាត់ពុំមានលទ្ធភាពក្នុងការបង់ថ្លៃចូលរៀនថ្នាក់ភាសាអង់គ្លេស។ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់សិស្សានុសិស្ស អង្គការយូមេនីធី ហ្វើសកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូ-អ្នកគ្រូ បានចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្ស៦៩៣នាក់ និងថវិកាដល់លោកគ្រូ-អ្នកគ្រូបានចំនួន១៩នាក់។ សម្ភារសិក្សាដែលសិស្សានុសិស្សទទួលបានរូមមាន សៀវភៅ កាតាប ប៊ិច និងខ្មៅដៃ។
មជ្ឈមណ្ឌលភាសាអង់គ្លេស បានបែងចែកជា២ក្រុមទៅតាមអាយុ គឺក្មេងអាយុចាប់ពី៥-៨ឆ្នាំនិងក្មេងអាយុចាប់ពី៩-១៦ឆ្នាំ និងមានបង្រៀនពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៤ ល្ងាច ដល់ម៉ោង ៦.៣០ ល្ងាច។