ថ្នាក់បង្រៀនបច្ចេកវិទ្យាព័ត៌មានវិទ្យា

គម្រោងចំណេះដឹងសម្រាប់ជីវិត ជាគម្រោងមួយក្នុងចំណោមគម្រោងធំៗដែលត្រូវបានអនុវត្តន៍អស់រយៈពេលជាង២៧ឆ្នាំ របស់អង្គការយូមេនីធីហ្វើស។

នៅក្នុងឆ្នាំ២០២១ ក្រោយពីបានចុះបញ្ជីជាផ្លូវការនាឆ្នាំ២០២០ អង្គការយូមេនីធីហ្វើសកម្ពុជា  បានដំណើរការមជ្ឈមណ្ឌលភាសាអង់គ្លេសទាំង២របស់ខ្លួនដែលមាននៅខេត្តកំពត និងខេត្តកំពង់ឆ្នាំង។ មានក្មេងៗនៅក្នុងប្រទេសជាច្រើនទទួលបានការ   អប់រំនៅមានកម្រិតនៅឡើយ ហើយនឹងតែងតែមិនត្រូវបានបញ្ចប់នូវការនូវការសិក្សារបស់ពូកគេ។ ជាការប៉ានស្មានក្មេងៗប្រមាណជា ៧៥ លាននាក់ដែលមិនបានទទួលការសិក្សាបើយោងតាមរបាយការណ៍អង្គការ        យូនីស្កូ។ អង្គការយូមេនីធីហ្វើស បានសាងសង់សាលារៀន និងផ្តល់ការអប់រំដោយមិនគិតពីយេនឌ័រនោះឡើយផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវ និងផ្តល់ជំនួយឧបត្ថម្ភធននៃការសិក្សា។

ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញដល់កុមារ៉ា និងកុមារីនៅថ្នាក់មូលដ្ឋាន ក្នុងន័យចូលរួមកសាងធនធានមនុស្សឱ្យក្លាយជាបុគ្គលពេលលេញដែលប្រកដដោយចំណេះដឹង សីលធម៌ និងជំនាញច្បាស់លាស់ក្នុងការបំពេញការងារ និងប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់នា។ ដើម្បីពង្រឹងដល់កុមារ៉ា និងកុមារីក្នុងការទទួលបានការអប់រំ និងរួមចំណែកផ្តល់បានជាផលប្រយោជន៍ពីការអប់រំសម្រាប់ពួកគេនាពេលអនាគត។ តាមរយៈការសហការជាមួយសាលាមូបារ៉ាក់ អន្តរជាតិ និងអង្គការយូមេនីធីហ្វើស កម្ពុជា និងបើកមានសិស្សានុសិស្សបានចុះឈ្មោះសិស្សានុសិស្សចូលរៀនបានចំនួន៦២នាក់។

Leave a Reply

Your email address will not be published. Required fields are marked *