ចែកសាច់គោគួរពានដល់ពរដ្ឋទូទៅ

ដោយសារជំនួយមនុស្សធម៌ពីពលរដ្ឋនៃប្រទេសអាលឺម៉ង់ តាមរយៈអង្គការយូមេនីធីហ្វើសប្រទេសអាលឺម៉ង់ និងអនុវត្តន៍សកម្មភាពដោយអង្គការយូមេនីធីហ្វើសកម្ពុជា ព្រមទាំងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គោគួរពានដល់ប្រជាពលរដ្ឋចំនួន ១,៤១២ គ្រួសារ ស្មើនឹង៥,៨៦៤នាក់។ សកម្មភាពចុះចែកសាច់គោគួរពាននេះធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ តាមរយៈអ្នកស្ម័គ្ររបស់អង្គការយូមេនីធីហ្វើសកម្ពុជានៅថ្នាក់មូលដ្ឋាន។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះចែកសាច់គួរពានដែលវាទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ សូមទ្រង់មេត្តាប្រទាននូវពរជ័យ ពើរកាត់(សេចក្តីរីកចម្រើន) រ៉ោះម៉ាត់(ការអាណិតអាស៊ូ)និងអាហ្វីយ៉ាត់(សុខភាពល្អ) ដល់ពួកគាត់ទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *