ចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្ស និងថវិកាដល់លោកគ្រូ-អ្នកគ្រូ
តាមរយៈការធ្វើការកែលម្អ និងបំពាក់សម្ភារ និងសេវាកម្មគ្រូបង្រៀនភាសាអង់គ្លេស មកដល់២០២២ មជ្ឈមណ្ឌលភាសាអង់គ្លេសបានចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចំនួន១១៥នាក់ ដែលពួកគាត់ពុំមានលទ្ធភាពក្នុងការបង់ថ្លៃចូលរៀនថ្នាក់ភាសាអង់គ្លេស។ អង្គការយូមេនីធីហ្វើសកម្ពុជាក៏បានសហការជាមួយមណ្ឌលបច្ចេកវិទ្យាព័ត៌មានវិទ្យាបានចុះឈ្មោះសិស្សានុសិស្សចូលរៀនបានចំនួន៦២នាក់។ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់សិស្សានុសិស្សអង្គការយូមេនីធី ហ្វើសកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូ-អ្នកគ្រូ បានចុះចែកសម្ភារសិក្សាដល់សិស្ស៦៩៣នាក់ និងថវិកាដល់លោកគ្រូ-អ្នកគ្រូបានចំនួន១៩នាក់។ សម្ភារសិក្សាដែលសិស្សានុសិស្សទទួលបានរូមមាន សៀវភៅ កាតាប ប៊ិច និងខ្មៅដៃ។
សម្ភារ និងថវិកាជាជំនួយមកពីសប្បុរសជនប្រទេសអាលឺម៉ង់តាមរយៈអង្គការ យូមេននីធី ហ្វើស ប្រទេសអាលឺម៉ង់។