គ្លីនិកយូមេនីធីហ្វើសកម្ពុជា មានទទួលសេវា…
អង្គការ យូមេនីធី ហ្វើស កម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ អង្គការ យូមេនីធី ហ្វើស កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់កម្រៃ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា ធ្វើការងារផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះ ការអប់រំ និងការបណ្តុះបណ្តាញជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងប្រជាជនទូទៅក្នុងគោលបំណងពង្រឹងសក្តានុពលសេដ្ឋកិច្ច ជួយសម្រាលទុក្ខវេទនារបស់មនុស្សដែលវាបង្កឡើងដោយគ្រោះមហន្តរាយនានា ឬធម្មជាតិ និងដោយសារមនុស្ស លើកម្ពស់ជីវភាព ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាជនកម្ពុជារស់នៅក្នុងសង្គមមួយប្រកបដោយ សេចក្តីសង្ឃឹម និងឆ្លើយតបនូវតម្រូវនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
អង្គការ យូមេនីធី ហ្វើស កម្ពុជា បង្កើតគម្រោងសុខភាពសកលនេះឡើងក្នុងគោលបំណង ដើម្បីរូមចំណែកលើកកម្ពស់ការថែទាំសុខភាពតាមរយៈការផ្តល់ជាសេវា សុខាភិបាល(សេវាពេទ្យឆ្មប និងសេវាជំនួយសង្រ្គោះបឋម) ចំពោះប្រជាពលរដ្ឋដែលទទួលសេវាសុខាភិបាលនៅមានកម្រិត។ បច្ចុប្បន្ន គ្លីនិក មានទទួលសេវា ពិនិត្យផ្ទៃពោះមុនពេលសម្រាល ពិនិត្យរោគស្រ្តី និងផ្តល់សេវាសង្គ្រោះបឋម។