សកម្មភាពប្រគល់ផ្ទះដល់គ្រួសារក្រីក្រ

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការយូមេនីធីហ្វើសកម្ពុជា និងក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត និងចូលរួមជាកិត្តិយស ពីសមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ លោកមេភូមិ សហការី ក្រុមការងារអង្គការ និងពលរដ្ឋក្នុងភូមិ បានរៀបចំពិធីប្រគល់ជូនផ្ទះ១ខ្នង ដែលមានទំហំ ៤ គុណ ៥ម៉ែត្រ ដល់គ្រួសារបងស្រី យឹម អូន រស់នៅក្នុងភូមិអណ្ដូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។គម្រោងសាងសង់ផ្ទះនេះជាជំនួយពីសប្បុរសជនប្រទេសអាល់ឡឺម៉ងតាមរយៈអង្គការយូមេនីធីហ្វើស ប្រទេសអាល់ឡឺម៉ង់។

#អង្គការយូមេនីធីហ្វើសកម្ពុជា
#សហគមន៍ #ផ្ទះ
  

Leave a Reply

Your email address will not be published. Required fields are marked *