ចែកសាច់គោគួរពានដល់ពរដ្ឋទូទៅ

ដោយសារជំនួយមនុស្សធម៌ពីពលរដ្ឋនៃប្រទេសអាលឺម៉ង់ តាមរយៈអង្គការយូមេនីធីហ្វើសប្រទេសអាលឺម៉ង់ និងអនុវត្តន៍សកម្មភាពដោយអង្គការយូមេនីធីហ្វើសកម្ពុជា ព្រមទាំងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គោគួរពានដល់ប្រជាពលរដ្ឋចំនួន ១,៤១២ គ្រួសារ ស្មើនឹង៥,៨៦៤នាក់។ សកម្មភាពចុះចែកសាច់គោគួរពាននេះធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ តាមរយៈអ្នកស្ម័គ្ររបស់អង្គការយូមេនីធីហ្វើសកម្ពុជានៅថ្នាក់មូលដ្ឋាន។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះចែកសាច់គួរពានដែលវាទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ សូមទ្រង់មេត្តាប្រទាននូវពរជ័យ ពើរកាត់(សេចក្តីរីកចម្រើន)

Read more

អណ្តូងទឹកខ្នាតធំចំនួន១០ អណ្តូងដាក់ឱ្យពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់

អណ្តូងទឹកខ្នាតធំចំនួន ១០អណ្តូង ដែលជាជំនួយពីសប្បុរសជននៃប្រទេសអាលឺម៉ង់ ត្រូវបានតម្លើងសម្រាប់ពលរដ្ឋដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់នៅខេត្តចំនួន២ គឺខេត្ត ត្បូងឃ្មុំ និងបាត់ដំបង។

Read more

គ្លីនិកយូមេនីធីហ្វើសកម្ពុជា​ មានទទួលសេវា…

អង្គការ យូមេនីធី ហ្វើស កម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ អង្គការ យូមេនីធី ហ្វើស កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល  មិនស្វែងរក​ប្រាក់កម្រៃ   មិនប្រកាន់​ពូជសាសន៍ មិនប្រកាន់សាសនា ធ្វើការងារ​ផ្តល់ជំនួយមនុស្សធម៌

Read more

ថ្នាក់បង្រៀនបច្ចេកវិទ្យាព័ត៌មានវិទ្យា

គម្រោងចំណេះដឹងសម្រាប់ជីវិត ជាគម្រោងមួយក្នុងចំណោមគម្រោងធំៗដែលត្រូវបានអនុវត្តន៍អស់រយៈពេលជាង២៧ឆ្នាំ របស់អង្គការយូមេនីធីហ្វើស។ នៅក្នុងឆ្នាំ២០២១ ក្រោយពីបានចុះបញ្ជីជាផ្លូវការនាឆ្នាំ២០២០ អង្គការយូមេនីធីហ្វើសកម្ពុជា  បានដំណើរការមជ្ឈមណ្ឌលភាសាអង់គ្លេសទាំង២របស់ខ្លួនដែលមាននៅខេត្តកំពត និងខេត្តកំពង់ឆ្នាំង។ មានក្មេងៗនៅក្នុងប្រទេសជាច្រើនទទួលបានការ   អប់រំនៅមានកម្រិតនៅឡើយ ហើយនឹងតែងតែមិនត្រូវបានបញ្ចប់នូវការនូវការសិក្សារបស់ពូកគេ។ ជាការប៉ានស្មានក្មេងៗប្រមាណជា ៧៥ លាននាក់ដែលមិនបានទទួលការសិក្សាបើយោងតាមរបាយការណ៍អង្គការ        យូនីស្កូ។ អង្គការយូមេនីធីហ្វើស បានសាងសង់សាលារៀន និងផ្តល់ការអប់រំដោយមិនគិតពីយេនឌ័រនោះឡើយផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវ និងផ្តល់ជំនួយឧបត្ថម្ភធននៃការសិក្សា។ ដើម្បីអភិវឌ្ឍចំណេះដឹង

Read more

ថ្នាក់បង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃ

គម្រោងចំណេះដឹងសម្រាប់ជីវិត ជាគម្រោងមួយក្នុងចំណោមគម្រោងធំៗដែលត្រូវបានអនុវត្តន៍អស់រយៈពេលជាង២៧ឆ្នាំ របស់អង្គការយូមេនីធីហ្វើស។ នៅក្នុងឆ្នាំ២០២១ ក្រោយពីបានចុះបញ្ជីជាផ្លូវការនាឆ្នាំ២០២០ អង្គការយូមេនីធីហ្វើសកម្ពុជា  បានដំណើរការមជ្ឈមណ្ឌលភាសាអង់គ្លេសទាំង២របស់ខ្លួនដែលមាននៅខេត្តកំពត និងខេត្តកំពង់ឆ្នាំង។ មានក្មេងៗនៅក្នុងប្រទេសជាច្រើនទទួលបានការ   អប់រំនៅមានកម្រិតនៅឡើយ ហើយនឹងតែងតែមិនត្រូវបានបញ្ចប់នូវការនូវការសិក្សារបស់ពូកគេ។ ជាការប៉ានស្មានក្មេងៗប្រមាណជា ៧៥ លាននាក់ដែលមិនបានទទួលការសិក្សាបើយោងតាមរបាយការណ៍អង្គការយូនីស្កូ។ អង្គការ យូមេនីធី ហ្វើស បានសាងសង់សាលារៀន និងផ្តល់ការអប់រំដោយមិនគិតពីយេនឌ័រនោះឡើយ ផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវ

Read more

ចែកម៉ាស៊ីនកិនទឹកអំពៅចលត

ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រី អង្គការយូមេនីធីហ្វើសកម្ពុជា បានចែកម៉ាស៊ីនកិនទឹកអំពៅចលតដល់គ្រួសារ ដែលរស់នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមរយៈម៉ាស៊ីននេះ គ្រួសារគាត់អាចរកប្រាក់ចំណូលបានមួយចំនួន ដើម្បីជួយទ្រទ្រង់ដល់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសាររបស់គាត់។ សូមថ្លែងអំណអរគុណដល់សម្បុរសជននៃប្រទេសអាលឺម៉ង់ដែលបានជួយផ្តល់ជាថវិកាដើម្បីទិញម៉ាស៊ីននេះ។

Read more

ចូលរួមចែករំលែកដល់គ្រួសារដែលកំពុងមានការខ្វះខាតផ្នែកជីវភាព

អង្គការយូមេនីធីហ្វើសកម្ពុជា បានចូលរួមចំណែកចែករំលែកដល់ការខ្វះខាតដល់គ្រួសារដែលមានជីវភាពលំបាក និងប្រឈមការខ្វះខាត។ ជាក់ស្តែង សមាជិកអង្គការបានចុះចែកជាកញ្ចប់ស្បៀងដល់គ្រួសារដែលគាត់មានស្ថានភាពពិការ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បើទោះបីជាអំណោយបន្តិចបន្តួច តែក៏អាចជួយសម្រាលដល់ជីវភាពរបស់គាត់បានមួយរយៈខ្លីផងដែរ។  អរគុណដល់សម្បុរសជននៃប្រទេស    អាលឺម៉ង់ដែលបានជំនួយនូវអំណោយនេះ។ សូមអល់ឡោះ ផ្តល់នូវសេចក្តីសុខ និងជោគជ័យដល់អ្នក។

Read more