អង្គការយូមេនីធីហ្វើសអន្តរជាតិ ជាអង្គការធ្វើការងារក្នុងការផ្តល់ជំនួយសង្គ្រោះ និងអភិវឌ្ឍន៍ដែលមិនលំអៀង មិនបម្រើសកម្មភាពនយោបាយ និងមិនប្រកាន់សាសនា ដោយសកម្មភាពផ្តោតទៅលើការការពារជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ អង្គការយូមេនីធីហ្វើសអន្តរជាតិ ផ្តល់ជំនួយមនុស្សធម៌ដោយផ្អែកលើតម្រូវការចាំបាច់ ដោយមិនគិតពីវណ្ណៈ ជំនឿ ពណ៌សម្បុរ ឬសាសនាឡើយ។

បេសកកម្មរបស់អង្គការ គឺដើម្បីបម្រើទាំងសមាជិក និងគ្រួសារដែលជួបនូវបញ្ហាការលំបាកនៅក្នុងសង្គម នៅក្នុងសហគមន៍ក្រីក្រ និងតំបន់ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានានៅលើពិភពលោក។

គោលបំណងរបស់អង្គការ គឺចូលរួមផ្តល់ដំណោះស្រាយ អភិវឌ្ឍន៍ប្រកបដោយចីរភាពដល់សង្គម តាមរយៈការផ្តល់ និងការពង្រឹងដល់សហគមន៍មូលដ្ឋាននូវធនធានដែលអាចជួយខ្លួនឯងបាន។ ធ្វើការលើកកម្ពស់សន្តិភាព និងការយល់ដឹងដោយផ្អែកលើការគោរព និងការអត់ឱនឱ្យគ្នាទៅវិញទៅមក។ តាមរយៈការស្វែករកការគាំទ្រមតិ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព ការផ្តល់អាទិភាពដល់សេវាសុខាភិបាល ឬសុខភាព និងផ្តល់នូវសុវត្ថិភាពដល់ជនដែលងាយរងគ្រោះបំផុត។

នៅក្នុងឆ្នាំ១៩៩៥ អង្គការយូមេនីធីហ្វើសត្រូវបានបង្កើតឡើង ហើយបានចុះឈ្មោះជាផ្លូវការនៅ គណៈកម្មាការសប្បុរសធម៌របស់ប្រទេសអង់គ្លេស ហើយបានពង្រីកការប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសចំនួន៥៧ ប្រទេស និងចំនួន០៦ ទ្វីប។ ក្នុងនាមជាអង្គការជំនួយមនុស្សធម៌ អង្គការមានគោលដៅជួយទៅដល់មនុស្សរាប់លាននាក់ដែលកំពុងត្រូវការជំនួយក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ជួយលើកកម្ពស់ស្តង់ដារនៃការរស់នៅ ការលើកកម្ពស់ធនធានសុខាភិបាល ឬសេវាសុខភាព និងការលើកកម្ពស់ការអប់រំប្រកបដោយគុណភាពដល់សហគមន៍ដែលងាយរងគ្រោះបំផុត។

អង្គការយូមេនីធីហ្វើសអន្តរជាតិ បានក្លាយខ្លួនជាភ្នាក់ងារប្រតិបត្តិការអង្គការមេយ៉ាងធំ ឬអង្គការឆ័ត្រ មានការិយាល័យរបស់ខ្លួនប្រចំានៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយអង្គការនេះត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមប្រឹក្សាភិបាល។ អង្គការយូមេនីធីហ្វើស បានទទួលមូលនិធិពីការរួមចំណែកដោយអ្នកស្ម័គ្រចិត្តជាបុគ្គល និងទទួលការឧបត្ថម្ភគាំទ្រពីសម្បុរសជនជាឯកជន។ បុគ្គលិកភាគច្រើនដែលអនុវត្តន៍សកម្មភាពគម្រោង ឬកម្មវិធី និង និងអ្នកគ្រប់គ្រងទាំងអស់ធ្វើការជាអ្នកស្ម័គ្រចិត្តដោយមិនទទួលបានបង់ប្រាក់កម្រៃ ហើយពួកគេបានឱ្យចូលរួមឱ្យតម្លៃខ្ពស់ទៅលើសារៈសំខាន់ និងគុណតម្លៃក្នុងការជួយអ្នកដែលពុំសូវមានឱកាស ឬមានឱកាសតិចតួច។             អង្គការយូមេនីធីហ្វើស បានចូលរួមការងារពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ  ហៅកាត់ថា យូណេស្កូ (ECOSOC) និងធ្វើការងារក្នុងភាពជាដៃគូជាមួយអង្គការជំនួយមនុស្សធម៌អន្តរជាតិ ទាំងក្នុងតំបន់ និងក្នុងស្រុកជាច្រើនទៀត។

សាវតារបស់យើង

អង្គការយូមេនីធីហ្វើស បានចាប់ផ្តើមដំណើរការសកម្មភាពគម្រោង ឬកម្មវិធី នៅដើមឆ្នាំ ១៩៩០ ហើយត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវ ជាអង្គការសប្បុរសធម៌ដែលមានការជឿទុកចិត្តដែលបានចុះបញ្ជីជាមួយគណៈកម្មាការសប្បុរសធម៌ប្រទេសអង់គ្លេសក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៥ ។ មកដល់ឆ្នាំ ២០២២នេះបានចុះឈ្មោះប្រតិបត្តិសកម្មភាពគម្រោងរបស់ខ្លួននៅក្នុងប្រទេសចំនួន ៥៧ នៅនិងចំនួន០៦ទ្វីប ក្នុងការផ្តល់ជំនួយមនុស្សធម៌ និងធនធានតម្រូវការចាំបាច់ដល់មនុស្សរាប់លាននាក់ដែលត្រូវការជំនួយ ។ បេសកកម្មដំបូងរបស់អង្គការយូមេនីធីហ្វើស គឺផ្តោតលើកម្មវិធីឆ្លើយតបនឹងគ្រោះមហន្តរាយនៅទូទាំងទ្វីបអឺរ៉ុប ប៉ុន្តែមិនយូរប៉ុន្មាន ក៏បានបង្កើតឡើងដើម្បីរួមចំណែកការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ស្តង់ដារនៃការរស់នៅ ការលើកកម្ពស់ធនធាន និងសេវាសុខាភិបាល ឬសុខភាព និងការលើកកម្ពស់ការអប់រំប្រកបដោយគុណភាពដល់សហគមន៍ដែលងាយរងគ្រោះបំផុត។ នៅឆ្នាំ ២០១៩ ស្ថាប័នថ្មីដាច់ដោយឡែកអង្គការយូមេនីធីហ្វើសប្រទេសអង់គ្លេសត្រូវបានបង្កើតឡើង ដើម្បីផ្តោតលើគម្រោងអភិវឌ្ឍន៍ក្នុងស្រុក និងប្រទេសកំពុងអភិវឌ្ឍន៍ ក្រោមការណែនាំរបស់ អង្គការយូមេនីធីហ្វើសអន្តរជាតិ ដោយបានដាក់បញ្ចូលជាការភ្នាក់ងារសហប្រតិបត្តិការមានកំណត់ និងមានការទទួលស្គាល់ និងទទួលបានការធានាពីគណៈកម្មការសប្បុរសធម៌នៃប្រទេសអង់គ្លេស។

អំពីអង្គការយូមេនីធីហ្វើសកម្ពុជា

អង្គការ យូមេនីធីហ្វើសកម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ អង្គការ យូមេនីធី ហ្វើស កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល  មិនស្វែងរក​ប្រាក់កម្រៃ   មិនប្រកាន់​ពូជសាសន៍ មិនប្រកាន់សាសនា ធ្វើការងារ​ផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះ ការអប់រំ និងការបណ្តុះបណ្តាញជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងប្រជាជនទូទៅក្នុងគោលបំណងពង្រឹងសក្តានុពលសេដ្ឋកិច្ច ជួយសម្រាលទុក្ខវេទនារបស់មនុស្សដែលវាបង្កឡើងដោយគ្រោះមហន្តរាយនានា ឬធម្មជាតិ និងដោយសារមនុស្ស  លើកម្ពស់ជីវភាព ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាជនកម្ពុជារស់នៅក្នុងសង្គមមួយប្រកប​ដោយ  សេចក្តីសង្ឃឹម និងឆ្លើយតបនូវតម្រូវនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។​

ដើម្បីសម្រេចបាននូវទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន អង្គការយូមេនីធី ហ្វើស កម្ពុជា បាននិងកំពុងធ្វើការលើកម្មវិធីសំខាន់ៗរបស់ខ្លួនដែលមានដូចជា៖ ១. គម្រោងសហគមន៍ ២. គម្រោងសុវត្ថិភាពស្បៀងអាហារ ៣. គម្រោងចំណេះដឹងសម្រាប់ជីវិត ៤. គម្រោងទឹកស្អាតសម្រាប់ជីវិត ៥.​ គម្រោងជំនួយគ្រោះមហន្តរាយ ៦. គម្រោងមណ្ឌលកុមារកំព្រា ៧. គម្រោងសុខភាពសកល និង៨. គម្រោងចក្ខុទាន។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើងគឺ ​ដើម្បីផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះ ការអប់រំ និងជំនាញដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាជនទូទៅក្នុងការពង្រឹងសក្តានុពលសេដ្ឋកិច្ច ជួយសម្រាលទុក្ខវេទនារបស់មនុស្ស ដែលវាបង្កឡើងដោយគ្រោះមហន្តរាយនានា ឬធម្មជាតិ និងដោយសារមនុស្ស និងលើកម្ពស់ជីវភាព និងការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅ។

គុណតម្លៃ

១. មិនលំអៀង៖ យើងផ្តល់ជំនួយ និងគាំទ្រដល់អ្នកដែលខ្វះខាតដោយមិនគិតពីពូជសាសន៍ សាសនា ឬនយោបាយ។

២. ប្រសិទ្ធិភាព៖ យើងធ្វើឱ្យសម្រេចបានច្រើននូវការបរិច្ចាគដល់ជនក្រីក្រពីអ្នកស្ម័គ្រចិត្ត និងការស្វែងរកប្រភពនៃថវិកាដើម្បីអភិវឌ្ឍន៍គម្រោង។

៣. ការសហការគ្នា៖ យើងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀតក្នុងស្មារតីនៃភាពជាដៃគូដើម្បីទទួលបានលទ្ធផលល្អបំផុត។

៤. ពិភពលោក និងមូលដ្ឋាន៖ យើងរួមបញ្ចូលជំនាញ និងធនធានជាសកលជាមួយនឹងចំណេះដឹងក្នុងស្រុកនិងអំពីតម្រូវការរបស់ប្រជាពលរដ្ឋ។