ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាមត្តេយ្យសហគមន៍ខ្នាយកកោះ

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ អង្គការយូមេនីធីហ្វើសកម្ពុជា សហការជាមួយលោកនាកយ លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិស្សខ្នាយកកោះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាលា មត្តេយ្យសហគមន៍ខ្នាយកកោះ។ ពិធីសម្ពោធនេះ ក្រោមអធិបតីភាពរបស់លោក ហោ សារិទ្ធិ មេឃុំសែប និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោកមេភូមិ អនុភូមិ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស។ សាលាមត្តេយ្យសហគមន៍នេះ មានទំហំ០៥ម៉ែត្រ គុណ០៧ ម៉ែត្រ ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។គម្រោងសាងសង់សាលាមត្តេយ្យជាជំនួយពីសប្បុរសជនប្រទេសអាឡឺម៉ង តាមរយៈអង្គការយូមេនីធីហ្វើស ប្រទេសអាឡឺម៉ង់ និងអនុវត្តន៍គម្រោងដោយ អង្គការយូមេនីធីហ្វើសកម្ពុជា។

 

Leave a Reply

Your email address will not be published. Required fields are marked *