អណ្តូងទឹកស្អាតខ្នាតធំចំនួន ៣២ ត្រូវបានតម្លើង និងប្រគល់ជូនពលនៅជនបទ
អង្គការយូមេនីធីហ្វើសកម្ពុជា បានតម្លើងអណ្តូងទឹកខ្នាតធំចំនួន ៣២ ដល់ពលរដ្ឋដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់នៅខេត្តចំនួន ដូចជាខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ និងស្ទឹងត្រែង។ គ្រួសារដែលទទួលផលមានចំនួន៤០៦ គ្រួសារ ស្មើនឹងចំនួន ១,៦២៤នាក់។ ការសាងសងអណ្តូងទឹកជួនពលរដ្ឋបានប្រើប្រាស់ មានគោលបំណងចូលរួមចំណែកក្នុងការកាត់បន្ថយការលំបាកពីការខ្វះខាតទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃ ចូលរួមចំណែកកាត់បន្ថយការទិញទឹកស្អាតប្រើប្រាស់ពីឈ្មួញ និងចូលរួមចំណែកកាត់បន្ថយ ជម្ងឺផ្សេងៗដែលបង្កឡើងដោយសាការខ្វះខាតទឹកស្អាតប្រើប្រាស់របស់ពួកគេកន្លងទៅ។
គម្រោងនេះ ជាជំនួយមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។
#យូមេនីធីហ្វើសកម្ពុជា
#គម្រោងទឹកស្អាតសម្រាប់ជីវិត
#អណ្តូងទឹកស្អាត